ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមប្រជុំស្តីពីការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ានតាមរយៈគោលនយោបាយគាំពារសង្គម និងថែទាំគ្រួសារ ក្រោមអធិបតីភាពលោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សម្រាប់រដ្ឋបាលខេត្តកោះកុង ចូលរួមជាគណ:អធិបតីដោយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) នៅសាលប្រជុំសាលាខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ២០០នាក់។ សម្រាប់ការប្រជុំនេះមានសារៈសំខាន់នៃគោលនយោបាយថែទាំគ្រួសារ និងកិច្ចគាំពារសង្គមដើម្បីដោះស្រាយការងារថែទាំគ្មានប្រាក់កម្រៃ និងការងារផ្ទះ និងការជម្រុញសក្កានុពលភាពជាសហគ្រិនរបស់ស្ត្រី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម