ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមចុះត្រួតពិនិត្យតាមដានពីវឌ្ឍនភាពការងារពាក់ព័ន្ធផលិតកម្មកៅស៊ូ នឹងដោយមានការចូលរួមផងដែរពីក្រុមការងារអគ្គនាយដ្ឋានកៅស៊ូ ដែលដឹកនាំដោយឯកឧត្តម រស់ សូដែន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការចុះត្រួតពិនិត្យនេះបានធ្វើនៅក្រុមហ៊ុន លឹម លុង ខូអិលធីឌី, ក្រុមហ៊ុន កោះកុង រ៉ាប់ ប៊ើរ ផ្លេនថេសិន និងក្រុមហ៊ុន ស៊ី អិន អេស៊ា អេហ្គ្រីខលឈ័រ។ គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺផ្តោតទៅលើ: ការកើតមានជម្ងឺផ្សិតលើដើមកៅស៊ូ, ជម្ងឺប្រេះសំបកពេលកំពុងបើកមុខកៅស៊ូ, កៅស៊ូជ្រុះស្លឹក ក្រោយពីត្រួតពិនិត្យ និងវាយតម្លៃរួច ក្រុមការងារបានណែនាំ និងផ្តល់នូវវិធីសាស្ត្រមួយចំនួនដើម្បីព្យាបាល និងកំចាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម