ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ និងលោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំ (Wrap-up fact finding mission) តាមរយៈប្រព័ន្ធ (Zoom Meeting) នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានសមាសភាពចូលរួមពីបណ្តារខេត្តតំបន់ឆ្នេរទាំងបួន សម្រាប់ខេត្តកោះកុង មានការចូលរួមដោយលោក នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផល មានអ្នកចូលរួមសរុបចំនួន ៥៣នាក់។
សម្រាប់ការប្រជុំនេះមានគោលបំណង៖ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការកែលម្អរ និង ឯកភាព លើការវិនិយោគលើគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម