កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារវិស័យកសិកម្មប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ចេញ​ផ្សាយ ០១ កញ្ញា ២០២២
73

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

វេលាម៉ោង ០៨ៈ៣០ នាទីព្រឹក

លោក  អុី  ម៉េងលាង  ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារវិស័យកសិកម្មប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដោយមានការចូលរួមពី លោក-លោកស្រីអនុប្រធានមន្ទីរ, លោកនាយ-នាយរងខណ្ឌ នាយ-នាយរង- មន្ត្រីផ្នែក នាយ-នាយរង-មន្ត្រីសង្កាត់ និងមន្រ្តីខណ្ឌរដ្ឋបាលជលផល, លោកនាយ-នាយរងខណ្ឌ នាយ-នាយរង- មន្ត្រីផ្នែក នាយ-នាយរង-មន្ត្រីសង្កាត់​និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរទាំង​អស់, លោក-លោកស្រី មន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរទាំងអស់ មានអ្នកចូលរួមសរុបចំនួន ៤៣នាក់ ស្រី ០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter