ចូលរួមកិច្ចប្រជុំពិភាក្សា ការងារបៀវត្ស និងធ្វើរបាយការណ៍ ផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងការបង្វែរថវិកាចូលរដ្ឋវិញ
ចេញ​ផ្សាយ ៣១ សីហា ២០២២
73

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ 

លោក គង់ ហ៊ួយ មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកិច្ចប្រជុំពិភាក្សា ការងារបៀវត្ស និងធ្វើរបាយការណ៍ ផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងការបង្វែរថវិកាចូលរដ្ឋវិញ ជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោក ឡុង ពុទ្ធី ប្រធានមន្ទីរ ដោយមានការចូលរួមពីលោក-លោកស្រី ដែលជាមន្ត្រីទទួលបន្ទុកការងារបៀវត្ស ទទួលបន្ទុករបាយការណ៍ផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងការបង្វែរថវិកាចូលរដ្ឋវិញ និងការចូលរួមពីមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈខេត្ត នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter