ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក អនុភាព ៩០មេហ្គាវ៉ាត់ ស្ថិតនៅតំបន់ជួរភ្នំក្រវាញជាប់ព្រំដែនកម្ពុជា-ថៃ
ចេញ​ផ្សាយ ២៣ សីហា ២០២២
89

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក អនុភាព ៩០ មេហ្គាវ៉ាត់  ស្ថិតនៅតំបន់ជួរភ្នំក្រវាញជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កិច្ចប្រជុំពិគ្រោះយោបល់ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង  ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួម ពីលោកស្រី អភិបាលរងនៃគណ:អភិបាលស្រុកមណ្ឌលសីមា តំណាងក្រសួងបរិស្ថាន លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត តំណាងមន្ទីរ ដនស. តំណាងក្រុមហ៊ុន Steung MeteukHydropower Co.,LTD ក្រុមទីប្រឹក្សាសិក្សាគម្រោង និងលោក-លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ២៩នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter