ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ដោយមានការគាំទ្រពីគម្រោងស្ទៀរ
ចេញ​ផ្សាយ ២៣ សីហា ២០២២
90

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

លោក សុខ សំអាត អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរកសិកម្ម ចំនួន១២រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ដោយមានការគាំទ្រពីគម្រោងស្ទៀរ និងសម្របសម្រួលពីលោកគ្រូមកពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០៣គឺ

១.យល់ដឹងអំពីមូលដ្ឋាននៃការងារ និងសារៈសំខាន់នៃការផ្សព្វផ្សាយកសិកម្ម

២.ស្វែងយល់ពីគោលនយោបាយផ្សព្វផ្សាយកសិកម្ម

៣.យល់ដឹងអំពីការអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម។

វគ្គបណ្តុះបណ្តាលនេះធ្វើនៅសាលប្រជុំកាកបាទក្រហមខេត្តកោះកុង មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្រី ០៥នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃី២៣ ដល់ ២៥ ខែសីហា ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter