ចូលរួមពិធីដាំកូនឈើជា អនុស្សាវរីយ៍ក្នុងសួនយុវជនភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៩ សីហា ២០២២
84

ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមពិធីដាំកូនឈើជា អនុស្សាវរីយ៍ក្នុងសួនយុវជនភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ពិធីដាំឈើអនុស្សាវរីយ៍ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ និងមានការអញ្ជើញចូលរួមពី លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក អាជ្ញាធរឃុំអណ្តូងទឹក បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជីមាល និងសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ១០០នាក់។ រីឯកូនឈើដែលបានដាំ ជាអនុស្សាវរីយ៍នៅលើសួនរួមមាន: កូនឈើធ្នង់ និងកូនឈើបេង សរុបចំនួន ២០០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter