ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
ចេញ​ផ្សាយ ១៨ សីហា ២០២២
71

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។

របៀបវារៈ នៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្តកោះកុង :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ កោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២២ ៥-សេចក្តីព្រាង សេចក្ដីសម្រេច ស្តីពីការកែសម្រួលប្រការ១.ថ្មី នៃសេចក្ដីសម្រេចលេខ ០២៦/២១ ស.ស.រ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្តកោះកុង ៦-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១.ថ្មី(ពីរ) នៃសេចក្ដីសម្រេចលេខ ០២៧/២១ ស.ស.រ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ ក្រុមប្រឹក្សាខេត្តកោះកុង
៧-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១.ថ្មី នៃសេចក្ដីសម្រេចលេខ ០២៨/២១ ស.ស.រ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន សមាជិក និងលេខាធិការ នៃគណៈកម្មាធិការលទ្ធកម្ម (ល.ក) របស់ រដ្ឋបាលខេត្តកោះកុង ៨-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១.ថ្មី នៃសេចក្ដីសម្រេចលេខ ០២៩/២, ស.ស.រ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង
៩-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
១០-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
១១-ផ្សេងៗ………….។

ចំនួនអ្នកចូលទស្សនា
Flag Counter