ចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីផលិតកម្ម វិធីសាស្ត្រប្រើប្រាស់ជីថ្នាំប្រកបដោយសុវត្ថិភាព និងការប្រមូលផលចន្ទីតាមលក្ខណៈបច្ចេកទេស
ចេញ​ផ្សាយ ១៧ សីហា ២០២២
83

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ 

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីផលិតកម្ម, វិធីសាស្ត្រប្រើប្រាស់ជីថ្នាំប្រកបដោយសុវត្ថិភាព និងការប្រមូលផលចន្ទីតាមលក្ខណៈបច្ចេកទេស។

វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរពេល៖

ពេលព្រឹក៖ កសិករមកពីភូមិជាំស្លា មានអ្នកចូលរួមសរុប ១២នាក់ ស្រី ០៥នាក់ និងពេលរសៀល៖ កសិករមកពីភូមិជីផាត និងភូមិកំលត មានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ១៨នាក់

វគ្គបណ្តុះបណ្តាលនេះធ្វើនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter