ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
លោក ឡាង គីរី អនុប្រធានមន្ទីរ លោកនាយខណ្រដ្ឋបាលព្រៃឈើកោះកុង និងនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមប្រជុំពិភាក្សាស្ដីពី ការរៀបចំបណ្ដាញសហគមន៍នេសាទគោលដៅ ចំនួន ០៦ ក្នុងស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។
កិច្ចប្រជុំរៀបចំសម្របសម្រួលដោយរដ្ឋបាលខេត្តកោះកុង សហការជាមួយវេទិការអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការ Action Aid Cambodia និង NGO Forum។
ប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួម ពីលោកអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ស្រុកបូទុមសាគរ តំណាងរដ្ឋបាលជលផល តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរទេសចរណ៍ខេត្ត លោកមេឃុំ និងប្រជាសហគមន៍នេសាទ, សហគមន៍តំបន់ការពារធម្មជាតិ ក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ មានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ស្រី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម