ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្វែងយល់អំពីស្ថានភាពស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានា ក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពនានាក្នុងខេត្ត។ ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៍ និងជាអនុប្រធាន ក.ជ.ក.ស។
នឹងមានការចូលរួមពីលោកលោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកលោក លោកស្រីប្រធានអនុប្រធានមន្ទីររឺតំណាងមន្ទីរ អង្គភាពពាក់ព័ន្ឋនានាក្នុងខេត្ត សាលាខេត្តកោះកុង។
សម្រាប់ប្រធានបទ ដែលលើកមកពិភាក្សាគឺកិច្ចការពារសិទ្ធិស្រី្ត និងការកម្ពស់ សមភាពយេនឌ័រ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការ ជាពិសេសអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិស៊ីដ ក្នុងពេលជួបវិបត្តិនៃជម្ងឺកូវីត-១៩។
ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ សមិទ្ឋផលនានា ដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពពាក់ព័ន្ឋសម្រេចបានក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាព ស្ត្រីក្នុងការអនុវត្តច្បាប់ គោលនយោបាយជាតិ និង អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងអនុសញ្ញាអន្តរជាតិស៊ី-ដ (CEDAW) ដើម្បីចងក្រង របាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម