ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងចំណុចត្រពាំងពាមតុ ដែលជាកន្លែងអភិរក្សក្រពើត្រី ឬក្រពើភ្នំនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៦ សីហា ២០២២
90

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយកងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប និងក្រុមល្បាតសហគមន៍នេសាទបាក់អង្រុត ០៣រូប បុគ្គលិកអង្គការសមាគមន៍អភិរក្សសត្វព្រៃចំនួន ៤រូប ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងចំណុចត្រពាំងពាមតុ ដែលជាកន្លែងអភិរក្សក្រពើត្រី ឬក្រពើភ្នំនៅភូមិបាក់អង្រុត ឃុំដងពែង  ស្រុកស្រែអំបិល ខេត្តកោះកុង ប៉ុន្តែពុំបានជួបប្រទះល្មើសជលផលទេ អ្នកចូលរួមសរុបចំនួន 0៩នាក់ ស្រី 0២នាក់ ។                                                                                    

ចំនួនអ្នកចូលទស្សនា
Flag Counter