ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហជាមួយអង្គការសង្គ្រោះកុមារក្នុងគម្រោងស្ទៀរ (STEER) បានរៀបចំកិច្ចប្រជុំអំពី ភាពជាអ្នកដឹកនាំក្រុម; ការចែករំលែក; រៀនសូត្រ និងដោះស្រាយបញ្ហាប្រឈមនានាកសិករផលិតគម្រោង។
ដោយពេលព្រឹកបានធ្វើនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល មានអ្នកចូលរួម ១៥នាក់ ស្រី០៨នាក់
និងពេលរសៀលធ្វើនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមចំនួន ១៨នាក់ ស្រី ០៣នាក់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០២គឺ: ១.ការស្វែងយល់ និងរកដំណោះស្រាយបញ្ហានានាដែលក្រុមបានជួបប្រទះកន្លងមក, ២.រៀនសូត្រពីគ្នា និងរៀបចំផែនការផលិតក្នុងក្រុមបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម