ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានទទួលការណាត់ជួបប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ូយុង ប្រធានកណៈប្រតិភូ និងជាអនុរដ្ឋលេខាធិការ និងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង ដើម្បីពិភាក្សាស្រាយបំភ្លឺ រកដំណោះស្រាយលើទំនាស់ដីធ្លីរបស់ឈ្មោះ ម៉ា សុវណ្ណា និងឈ្មោះ ឆាយ ប្រុស អ្នកទាំងពីរ (ដើមបណ្តឹង) ប្តឹងលើឈ្មោះ ទូច ស្រូយ (ចុងបណ្តឹង) ទំនាស់លើផ្ទៃដីដែលមានទំហំ ៧៥ហិកតា ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
កិច្ចជួបពិភាក្សានេះធ្វើឡើងនៅសាលប្រជុំមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម