ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២
នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ និងនាយ នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញបទានភេវកម្ម។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាក្រុងខេមរភូមិន្ទ ក្រោមអធិបតីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក-លោកស្រីចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធមន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម