ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២
លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានស្ដីទីការិយាល័យ បានដឹកនាំមន្ត្រីការិយាល័យ ចំនួន ០២រូប បានសហការជាមួយក្រុមការងារពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះផ្សព្វផ្សាយឆ្លើយតបទៅនឹងជំងឺសារទឹកគោ ក្របីនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
មានអ្នកចូលសរុបចំនួន ១៨នាក់ ស្រី ០៥នាក់ ក្នុងនោះអ្នកទទួលបានថ្នាំសម្លាប់មេរោគ មានចំនួន ១៣នាក់ ជូនបសុឱសថសម្ភារៈបសុឱសថ ដល់ភ្នាក់ងារសុខភាពសត្វភូមិ ចំនួន ០២នាក់ និងយកសំណាក់ពីសត្វគោ ចំនួន ០២ក្បាល និងពីសត្វក្របី ០២ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម