ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃសហគមន៍ និងការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្ដីពីការចុះបញ្ជីព្រៃឯកជននៅកម្ពុជា
ចេញ​ផ្សាយ ០៤ សីហា ២០២២
95

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃសហគមន៍ និងការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្ដីពីការចុះបញ្ជីព្រៃឯកជននៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឈាន ដានី អនុប្រធានរដ្ឋបាលព្រៃឈើ  និងមានការអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ការិយាល័យជំនាញព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទូទាំងប្រទេស អង្គការដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមចំនួន ១២៥នាក់ ស្រី ១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter