ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ ០៣រូប គឺ១. លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ២. លោក សុខ សំអាត អនុប្រធានមន្ទីរ និងកញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ត្រ ចូលរួមធ្វើពិធីសម្បថដើម្បីទទួលនីតិសម្បទាបំពេញមុខងារជានគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តកោះកុង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្ត និងឯកឧត្ដម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម