ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ចុះត្រួតពិនិត្យ និងវាយតម្លៃសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ស្តីពីការយល់ដឹងពីស្ថានភាពអភិរក្សអណ្តើកសមុទ្រ នៅថ្មស ស្រែត្រាវ និងចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៣៤នាក់ ។ និងនៅវេលាម៉ោង ១៤៖០០ នាទី នៅភូមិតាមាឃ និងតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម