ចូលរួមពិធី ផ្តល់ទុន និងទូរស័ព្ធដៃសម្រាប់កសិករក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER)
ចេញ​ផ្សាយ ២០ កក្កដា ២០២២
93

ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមពិធី ផ្តល់ទុន និងទូរស័ព្ធដៃសម្រាប់កសិករក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER) ក្រោមអធិបតីយភាពលោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដោយសហការសម្របសម្រួលជាមួយអង្គការសង្គ្រោះកុមារ មានសមាសភាពចូលរួមសរុបចំនួន ៤៤នាក់ ស្រី០៨នាក់។ កម្មវិធីនេះបានធ្វើនៅសាលប្រជុំវិទ្យាល័យស្រែអំបិល ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថា ការផ្តល់ទុននេះដោយនៅក្នុងស្រុកស្រែអំបិលគឺមានក្រុមកសិករអ្នកផលិតចំនួន ១៥ក្រុម ដោយក្នុងមួយក្រុមៗទទួលបានទុនធានារ៉ាប់រងលើដំណាំចំនួន ៥ លានរៀល (៥,០០០,០០០៛) និងក្នុងមួយក្រុមៗបានទូរស័ព្ទចំនួន ២គ្រឿង ស្មើនឹងតម្លៃ ២៥០$។

ចំនួនអ្នកចូលទស្សនា
Flag Counter