ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ចេង វន្នី សមាជិកាក្រុមប្រឹក្សាខេត្ត លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យជំនាញជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំ នៅទីតាំងផ្ទះសំណាក់ សេង ឆាយហេង ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម