ដឹកនាំកសិករពីភូមិតាំកន់ ភូមិកណ្តោល ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ទៅទស្សនកិច្ចសិក្សាលើបច្ចេកទេសដំណាំត្រសក់ផ្អែម និងប៉េងប៉ោះឈើរី នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ០៧ កក្កដា ២០២២
87

ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ សហការជាមួយអង្គការសង្គ្រោះកុមារ បានដឹកនាំកសិករពីភូមិតាំកន់ ភូមិកណ្តោល ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ទៅទស្សនកិច្ចសិក្សាលើបច្ចេកទេសដំណាំត្រសក់ផ្អែម និងប៉េងប៉ោះឈើរី នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានកសិករចូលរួមសរុបចំនួន ២៥នាក់ ស្រី ១៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter