ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទ០៥ ខែកក្តដា ឆ្នាំ២០២២
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមកម្មប្រគល់កញ្ចប់វិនិយោគ VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក អាលី បាដាណេ ប្រធានផ្នែកនិរន្តរភាពប្រព័ន្ឋស្បៀងរបស់អង្គការ UNIDO ស្នាក់ការកណ្តាល ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោក លោកស្រីដែលជាម្ចាស់សហគ្រាសជលផល លោក លោកស្រី នាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនមួយចំនួនទៀត។
ក្នុងកម្មវិធីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់កញ្ចប់ថិការដល់សហគ្រាសកែច្នៃជលផលចំនួន ១៧សហគ្រាស
កម្មវិធីប្រព្រឹត្តទៅនៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានអ្នកចូលរួមសរុបចំនួន ៨០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម