ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទ០៥ ខែកក្តដា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរចំនួន ០៣រូប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានីខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២២ តាមរយះប្រព័ន្ធអនឡាញ (Zoom Meting) ដែលមានការចូលរួមផងដែរពីលោក ឃឹម ចន្ទ័ឌី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក-លោកស្រីប្រធាន អនុប្រធានអង្គភាពច្រចេញចូលតែមួយខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០១នាក់។ កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម