ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកដែលបានធ្វើឡើង នៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមធិបតីភាពលោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមមន្ទីរជំនាញជុំវិញខេត្ត អង្គភាពច្រកចេញចូលតែមួយ និងលោកប្រធានការិយាល័យប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមប្រឹក្សាឃុំតាទៃលើ មានអ្នកចូលរួមសរុបចំនួន ១៥៣នាក់ ស្រី ៤៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម