ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចេញប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រទះឃើញលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារធ្វើការដកហូតបានចំនួន ៩០ខ្សែ ប្រវែង ៧២០ម៉ែត្រ យកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ភូមិចម្លងគោ ឃុំថ្មស ដើម្បីរង់ចាំការសម្រេចពីប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម