ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃបច្ចេកទេស និងការហ្វឹកហ្វឺនការឃ្លាំមើលពីលើអាកាសដោយឧទ្ធម្ភាចក្រ ដោយមានការចូលរួមក្រោមអធិបតីភាពលោក ប៊ុយ រតនា អនុប្រធានរដ្ឋបាលជលផល និងមានការចូលរួមពី នាយកដ្ឋានកិច្ចការរដ្ឋបាល និងនិតីកម្ម, អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ, ខណ្ឌរដ្ឋបាលជលផលកំពត, ខណ្ឌរដ្ឋបាលជលផលកែប, ខណ្ឌរដ្ឋបាលជលផលកំពង់សោម កម្មវិធីប្រព្រឹត្តទៅនៅខេត្តកំពត មានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម