ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចេញបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រឃុំថ្មស ខេត្តកោះកុង
ចេញ​ផ្សាយ ២០ មិថុនា ២០២២
90

ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រឃុំថ្មស ប្រទះឃើញទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើសកម្មភាពនេសាទដោយអួនអូសនៅក្រៅតំបន់អនុញ្ញាតឲ្យធ្វើនេសាទ និងប្រើប្រាស់នាវានេសាទ ធ្វើនេសាទក្នុងដែននេសាទ គ្មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ ឆ្នាំ២០២២ ហើយក្រុមការងារបានកសាងសំណុំរឿងនៃបទល្មើសជលផលបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលកោះកុង ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់ស្តីពីជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter