ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលរួមចុះត្រួតពិនិត្យទីតាំងស្នើសូមធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ (ជីកអាចម៍ដី) ០១កន្លែង ស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រុមការងារដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានការចូលរួមពីរដ្ឋបាលស្រុកថ្មបាំង មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមទាំងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម