ចុះបង្ក្រាបទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១កន្លែង ដោយគ្មានលិខិតអនុញ្ញាត ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៦ មិថុនា ២០២២
91

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ 

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក ចូលរួមសហការជាមួយមន្ត្រីឧទ្យានជាតិបុទុមសាគរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្នាក់ការល្បាតព្រែកតាអ៊ុក ចុះបង្ក្រាបទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១កន្លែង ដោយគ្មានលិខិតអនុញ្ញាត ត្រង់ចំណុចនិយាមកា UTM(៣០៣២១៥; ១២១៦០៧៦) ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ ក្រុមការងារបានធ្វើការវាស់វែងឈើហ៊ុបមូលប្រភេទក្រៅលំដាប់ថ្នាក់ ចំនួន ៤៦កំណាត់  ស្មើនឹង ២៧ ម៉ែត្រត្រីគុណ ៤៩៩ និងបានធ្វើការដឹកជញ្ជូនវត្ថុតាងទាំងអស់ យកទៅរក្សាទុកនៅស្នាក់ការល្បាតព្រែកតាអ៊ុក ភូមិព្រែកតាអ៊ុក ឃុំអណ្ដូងទឹក  ស្រុកបូទុកសាគរ ខេត្តកោះកុង ដើម្បីរង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ មានអ្នកចូលរួមសរុបចំនួន ១៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter