បានទទួលអណ្ដើកសមុទ្រមួយក្បាលពីអ្នកនេសាទឈ្មោះ ស៊ីណា វុទ្ធី ប្រវែង ៣០សម ទៅ ២០សម ទំងន់ ៥,២គ.ក្រ ជាប់សាច់មងចាស់អណ្ដែតក្នុងទឹក លែងចូលសមុទ្រវិញចំណុចកោះស្នេហ៍ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ៣១ ឧសភា ២០២២
100

ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប ប្រធានសហគមន៍នេសាទពាមក្រសោប បានទទួលអណ្ដើកសមុទ្រមួយក្បាលពីអ្នកនេសាទឈ្មោះ ស៊ីណា វុទ្ធី ប្រវែង ៣០សម ទៅ ២០សម ទំងន់ ៥,២គ.ក្រ ជាប់សាច់មងចាស់អណ្ដែតក្នុងទឹក លែងចូលសមុទ្រវិញចំណុចកោះស្នេហ៍ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយក្រុមការងារបានកឹបស៊ីល KH ២៣៥១។

ចំនួនអ្នកចូលទស្សនា
Flag Counter