អញ្ជើញទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីការងារវិស័យកសិកម្មក្នុងខេត្តកោះកុង មួយចំនួន ជូនដល់និស្សិតដែលមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង (RUA) ឆ្នាំទី២ ជំនាន់ទី២១ និងឆ្នាំទី៣ ជំនាន់ទី២០ នៃមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចុះមកទស្សនៈកិច្ចសិក
ចេញ​ផ្សាយ ៣០ ឧសភា ២០២២
119

ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានអញ្ជើញទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីការងារវិស័យកសិកម្មក្នុងខេត្តកោះកុង មួយចំនួន ជូនដល់និស្សិតដែលមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង (RUA) ឆ្នាំទី២ ជំនាន់ទី២១ និងឆ្នាំទី៣ ជំនាន់ទី២០ នៃមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចុះមកទស្សនៈកិច្ចសិក្សានៅខេត្តកោះកុង។ បន្ទាប់មកលោក មុត សុខន មន្ត្រីសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា បានដឹកនាំនិស្សិតជួបប្រជុំជាមួយសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប និងដាំកូនកោងកាងនៅក្នុងតំបន់ការពារធនធានធម្មជាតិ ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៦០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter