ចូលរួមប្រជុំសម្របសម្រួលដោះស្រាយករណីឈ្មោះ យ៉ាន ទ្រី ប្ដឺងឈ្មោះ ពុំ ធឿន និងបក្សពួកមួយចំនួនបានយកដីលក់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
ចេញ​ផ្សាយ ០៤ ឧសភា ២០២២
93

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២

លោក លី សុវណ្ណារិទ្ធ  នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់  បានចូលរួមប្រជុំសម្របសម្រួលដោះស្រាយករណីឈ្មោះ យ៉ាន ទ្រី ប្ដឺងឈ្មោះ ពុំ ធឿន និងបក្សពួកមួយចំនួនបានយកដីលក់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងស្រុកកោះកុង លោកប្រធានទីចាត់ការអន្ដរវិស័យ តំណាងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណងមន្ទីរបរិស្ថាន ភូមិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងភាគីម្ចាស់ដី។ ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងទីតាំងដីទំនាស់  មានអ្នកចូលរួមសរុបចំនួន ១៧ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter