ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងជាមន្ត្រីជួរក្រោយនៅអង្គភាពច្រកចេញចូលតែមួយខេត្ត បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត ប្រចាំខែមេសា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meting)។ កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម