ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១ រូប នាពេលរសៀល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ឋផលនៃការធ្វើផែនទីអាជីវកម្មកែច្នៃជលផលក្រោយពេលប្រមូលផលនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនិងតាមតំបន់ឆ្នេរ កម្មវិធីនេះរៀបចំឡើងដោយ រដ្ឋបាលជលផល សហការជាមួយគម្រោង UNIDO ក្រោមអធិបតីភាពលោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព និងមានការចូលរួមពីបណ្តាស្ថាប័នដែលពាក់ព័ន្ឋ មានចូលរួមសរុបចំនួន ៣៩នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម