ចូលរួមបើកវគ្គសិក្ខាសាលា ស្តីពីតួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងទីផ្សាររបស់គម្រោងស្ទៀរ (STEER)
ចេញ​ផ្សាយ ២៧ មេសា ២០២២
92

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិនិងផលិតភាពកសិកម្ម បានចូលរួមបើកវគ្គសិក្ខាសាលា ស្តីពីតួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងទីផ្សាររបស់គម្រោងស្ទៀរ (STEER) ដោយមានការចូលរួមពីមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មបាំង ក្រុមកសិករអ្នកផលិត អ្នកប្រមូលទិញ និងអ្នកលក់ធាតុចូលកសិកម្ម មានសមាសភាពចូលរួមសរុបចំនួន ៦១នាក់ ស្រី ២៥នាក់។ សិក្ខាសាលានេះសម្របសម្រួលពីអង្គការ Save the Children ដោយមានគោលបំណង សម្ខាន់ៗ ០២គឺ: ១.ការនាំយកតួអង្គទីផ្សារឲ្យស្គាល់គ្នា និងកសាងទំនាក់ទំនងនៅក្នុងប្រព័ន្ធទីផ្សារ ២.ការកំណត់បញ្ហា និងដំណោះស្រាយនៅក្នុងប្រព័ន្ធទីផ្សារ។ សិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំកាកបាទក្រហមកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter