ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចំនួន ០២រូប នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល នាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី " នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ក្នុងវិស័យព្រៃឈើ សត្វព្រៃ និងជលផល " តាមប្រព័ន្ធ Online ” ក្រោមអធិបតីភាពលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាននាយកដ្ឋាន និងលោកនាយ នាយរងខណ្ឌ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើរាជធានី ខេត្ត សរុបអ្នកចូលរួមចំនួន ១៥៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម