ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២
នាយករងផ្នែករដ្ឋបាលជលផលពាមក្រសោប ០១រូប និងមន្ត្រីខណ្ឌ ០១រូប ចូលរួមសិក្ខាពិគ្រោះយោបល់ ស្តីពីតំបន់អភិរក្សជលផល ដែលរៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍ (ODC) ក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធានាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល កម្មវិធីប្រព្រឹត្តទៅនៅសាលសហគមន៍នេសាទត្រពាំងសង្កែ នៃខេត្តកំពត និងមានការចូលរួមពីជលផលតំបន់តំបន់ឆ្នេរ សហគមន៍នេសាទតំបន់ឆ្នេរ និងមន្រ្តីគម្រោង ODC មានអ្នកចូលរួមសរុបចំនួន ៣២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម