ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
លោកស្រី សុខ សុភក្តិ អនុប្រធានការិយាល័យផែនការ-គណនេយ្យ និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីវិធីសាស្រ្ត នៃការចុះប្រមូលទិន្នន័យរបបអាហារនៃតម្លៃ ទីផ្សារកសិផលឱ្យមានគុណភាព សុក្រឹត្យភាព និងភាពជឿជាក់បាន។ វគ្គបណ្តុះបណ្តាលសម្របសម្រួលដោយលោក មៀវ យ៉ាឌី ប្រធានការិយាល័យទីផ្សារកសិកម្ម តំណាងអោយ AMO និងWFP នៅសណ្ឋាគាររីជីនស៊ីអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៥៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម