ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី0៨ ខែមេសា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ លោក លី ដារ៉ា នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប និងលោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងជាមន្ត្រីជួរក្រោយនៅអង្គភាពច្រកចេញចូលតែមួយខេត្ត បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ (Zoom Meeting) ស្តីពីត្រួតពិនិត្យ វឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការផ្តល់សេវារដ្ឋបាលលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។ កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានការធ្វើបទអន្តរាគមន៍ដោយរាជធានី ខេត្តចំនួន ១០ រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលលើកឡើងពីបញ្ហាប្រឈមនានា និងរកដំណោះស្រាយក្នុងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម