ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកបូទុមសាគរ និងសហគមន៍ នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយឆ្នេរភូមិស្រែត្រាវ (និយាមកា 325844-1204557) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយបានធ្វើការដកហូត និងបំផ្លាញចោលឈ្នាងអូសកូនគ្រែងឈាមធ្វើពីសាច់មងក្រឡាញឹកបានចំនួន ០២ ឈ្នាង ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម