ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំនួន ០៤រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើប្រធានបទ "ការកសាងសមត្ថភាពរបស់មន្ត្រីផ្សព្វផ្សាយថ្នាក់ក្រោមជាតិដើម្បីជួយកសិករបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅតាមតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា"។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាពលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ,មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកិច្ចការនារី និងមន្ត្រីគម្រោងពាក់ព័ន្ធសរុបអ្នកចូលរួម ចំនួន ១៨នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម