ប្រជុំជាមួយក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ពិភាក្សាសំណើរបស់ប្រជាពលរដ្ឋសុំជីកស្រះទឹក ចំនួន ០២កន្លែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍មូលដ្ឋាន
ចេញ​ផ្សាយ ១៦ មីនា ២០២២
104

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

លោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំជាមួយក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ពិភាក្សាសំណើរបស់ប្រជាពលរដ្ឋសុំជីកស្រះទឹក ចំនួន ០២កន្លែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍មូលដ្ឋាន។ តាមសំណើសុំជីកស្រះទឹក មានទីតាំងនៅភូមិកំឡូត ឃុំដងពែង ចំនួន ០១កន្លែង ទំហំ ១០មx ១០ម គ្រោងជីកលើដីបម្រុងរបស់ប្រជាពលរដ្ឋ និងមួយកន្លែងទៀត មានទំហំ ២៥មx ២៥ម ស្ថិតនៅភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល គ្រោងជីកលើដីក្នុងបរិវេណវត្តពោធិ៍បឹង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស  អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញស្រុក សរុបអ្នកចូលរួមចំនួន ១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter