ចេញល្បាត ទប់ស្កាត់បទល្មើសជលផល តាមបណ្តោយឆ្នេរភូមិស្រែត្រាវ និងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៦ មីនា ២០២២
112

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចំនួន ០២នាក់ ចេញល្បាត ទប់ស្កាត់បទល្មើសជលផល តាមបណ្តោយឆ្នេរភូមិស្រែត្រាវ ចំណុច(និយាមកា ៣៣១៦៨៤-១២១៤៣២៩) និងភូមិស្រែថ្មី ចំណុច(និយាមកា: ៣២៥០៩៧-១២០៣៤៨៣) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយធ្វើការដកហូតឈ្នាងអូសកូនគ្រែងឈាមបានចំនួន ០៥ឈ្នាង ធ្វើពីស្បៃក្រឡាញឹក ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។                                                             

ចំនួនអ្នកចូលទស្សនា
Flag Counter