សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៦ មីនា ២០២២
107

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

លោក មុន ចាន់សុភាព អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។  ក្រោមអធិបតីភាព លោក ស៊្រុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម។ ដោយមានការចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ២៥រាជធានី-ខេត្ត មានសិក្ខាកាមសរុបចំនួន ១០៨នាក់ ស្រី ១៩នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter