ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២
លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកសិក្ខាសាលាស្ដីពី "ការលើកកម្ពស់ផលិតផលខ្មែរ" នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនគុណភាព សុវត្ថិភាព ការកែច្នៃ ការវេចខ្ចប់និងការកសាងម៉ាកសញ្ញា ឲ្យស្របតាមស្តង់ដារប្រកួតប្រជែងផលិតផលនាំចូល។ ដោយមានការចូលរួមជាអធិបតីពីលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងលោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម