ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនាឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ រួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ ក្នុងខេត្តកោះកុង។ ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃការអនុវត្តលើដំណាំកៅស៊ូនេះគឺផ្តោតទៅលើក្រុមហ៊ុនវិនិយោគដាំកៅស៊ូក្នុងខេត្តកោះកុងធំៗចំនួន ០៣ក្រុមហ៊ុន រួមមានៈ
១.ក្រុមហ៊ុន លឹម លុង ខូអិលធីឌី,
២. ក្រុមហ៊ុន ស៊ី អិន អាស៊េ អាហ្គ្រីខលឈ័រ,
៣.កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម