ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក ចុះពិនិត្យជាក់ស្ដែងទីតាំងដីឡូតិ៏ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង គឺចាប់ពីចំណុចនិយាមកា (៣៣៤៩០០-១២៣៩០៩៣) (៣៣៥៤៧០-១២៣៨៧៥៣) រហូតដល់ចំណុចនិយាមកា(៣៣៩០៦៣-១២៣៧៦៩៩)។ តាមការចុះពិនិត្យជាក់ស្តែងទីតាំងដីដែលអាជ្ញាធរឃុំ ស្រុក រៀបចំជាឡូត៍សម្រាប់បែងចែកជូនប្រជាពលរដ្ឋ គឺជាដីព្រៃបម្រុងស្មាច់ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម