ចុះពិនិត្យ និងសិក្សាវាយតម្លៃឈើដាំ ក្នុងចម្ការឈើអាកាស្យា ប្រេងខ្យល់ ក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២២
203

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

លោក នេត និវិន្ទ នាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង និងលោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល និងក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាលដឹកនាំដោយលោក ម៉ក់ ស្ងួនពិសី ប្រធានការិយាល័យឥណទានកាបូនព្រៃឈើ  និងការប្រែប្រួលអាកាសធាតុ សហការជាមួយតំណាងក្រុមហ៊ុន CAMAGRAដែលមានអ្នកចូលរួមសរុបចំនួន ០៧នាក់ បានចុះពិនិត្យ និងសិក្សាវាយតម្លៃឈើដាំ ក្នុងចម្ការឈើអាកាស្យា ប្រេងខ្យល់ ក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter